បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester City បច្ចុប្បន្នកំពុងនាំមុខគេក្នុងការតាមប្រមាញ់ខ្សែការពារស្លាបឆ្វេង Theo Hernandez របស់ AC Milan បើទោះបីជា Real Madrid ចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាកររបស់ពួកគេទៅកាន់ Bernabéu វិញក៏ដោយ។

ការផ្លាស់ប្តូរដ៏មានសក្តានុពលរបស់ Hernandez បានទទួលការចាប់អារម្មណ៍ បន្ទាប់ពី Alphonso Davies របស់ Bayern Munich ដែលគោលដៅរបស់ក្លឹប Real Madrid បានខិតជិតក្នុងការបន្តកុងត្រាថ្មិជាមួយនឹងក្លឹបនៅប្រទេសអាឡឺម៉ង់។ ហើយបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប AC Milan បានផ្តល់ Hernandez ទៅកាន់កាន់ក្លឹប Como ក្នុងតម្លៃ ៥០លានអឺរ៉ូ ដែលជាសញ្ញាថាគាត់មិនស្ថិតនៅក្នុងផែនការរបស់ក្លឹបទៀតនោះទេ។ ប្រភពដដែលបានបន្ថែមថាក្លឹបនៅក្របខណ្ឌ Serie A អាចមានឆន្ទៈក្នុងការចរចាក្នុងតម្លៃប្រហែល ៣៥លានអឺរ៉ូ ដែលជាតម្លៃដែល Manchester City អាចផ្តល់អោយបាន៕



