Julian Alvarez រំលឹកអំពីការសន្ទនាចុងក្រោយរបស់ខ្លួន និងលោក Pep Guardiola ថា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Julian Alvarez បានរំលឹកដល់ការនិយាយគ្នាចុងក្រោយជាមួយលោក Pep Guardiola មុនពេលចាកចេញពីក្លឹប Manchester City ថា៖

“ខ្ញុំនឹងមិនដែលភ្លេចការសន្ទនាចុងក្រោយរបស់ខ្ញុំជាមួយ Pep Guardiola មុនពេលចាកចេញ…។ គាត់បានប្រាប់ខ្ញុំថា: អរគុណខ្លាំងណាស់សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឱ្យយើងក្នុងរយៈពេលពីរឆ្នាំនេះ។ វាជាការឈ្នះពានជាច្រើន។ អ្នក​មិន​ដែល​បង្ក​បញ្ហា​ណា​មួយ មិន​ដែល​នាំ​បញ្ហា​មក​ក្លឹប​ឡើយ។ គ្មានអ្វីទេ។ អ្នកតែងតែផ្តល់អ្វីដែលល្អបំផុតរបស់អ្នក”៕

Previous articleNeymar រំលឹកដល់រឿង Real Madrid ចង់បានគាត់ថា
Next articleCasemiro បដិសេធចាកចេញពី Old Trafford ប្រសិនជាមិនអាចទទួលបានលក្ខខណ្ឌមួយនេះ