បរទេស៖ ក្លឹប Arsenal ត្រូវបានរាយការណ៍ថាបានពិភាក្សាជាមួយកីឡាករ Joshua Kimmich ជុំវិញការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈកុងត្រារបស់គាត់ជាមួយក្លឹប Bayern Munich ខិតជិតនឹងផុត។
កីឡាករ Kimmich វ័យ ៣០ឆ្នាំមិនទាន់បានចុះកិច្ចសន្យាថ្មីជាមួយ Bayern នៅឡើយទេ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅរដូវក្តៅក៏ដោយ។ ក្លឹប Bayern បានស្នើសុំបន្តកុងត្រានឹងរក្សាគាត់នៅក្លឹបរហូតដល់ឆ្នាំ២០២៨ ជាមួយនឹងប្រាក់ខែក្នុងចន្លោះពី ២០-២២លានអឺរ៉ូ សរុបក្នុងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាខ្សែបម្រើរូបនេះមិនទាន់ទទួលយកលក្ខខណ្ឌកុងត្រាថ្មីនៅឡើយទេ៕