បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca DiMarzio បានអោយដឹងថាក្រុមបុគ្គលិករបស់ក្លឹប Chelsea បានធ្វើការតាមដានខ្សែការពារសញ្ជាតិហូឡង់ Sam Beukema អំឡុងពេលក្រុម Bologna យកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល ២-១ កាលពីថ្ងៃព្រហស្បតិ៍។

ប៉ុន្តែប្រសិនបើក្រុមតោខៀវចង់ចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំ ពួកគេត្រូវធ្វើការប្រជែងជាមួយនឹងក្លឹបមួយចំនួនដូចជា Inter Milan, Juventus និង Atletico Madrid ផងដែរ៕



