ក្លឹបនៅអង់គ្លេស ចេញមកប្រជែងយកខ្សែបម្រើ Gabri Veiga

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Chelsea បានចូលរួមប្រកួតប្រជែងក្នុងការផ្ទេរយកខ្សែបម្រើ Gabri Veiga របស់ក្លឹប Celta Vigo នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

គួរបញ្ជាក់ថា Veiga បានក្លាយជាខ្សែបម្រើដែលកំពុងឡើងជើងនៅតំបន់អឺរ៉ុប ក្នុងនោះមានក្លឹបដូចជា Real Madrid និង Liverpool បាននឹងកំពុងតាមដានលើរូបគាត់។ ដោយឡែកតម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ៣៤លានផោន នេះបើយោងតាមការចេញផ្សាយពីប្រភពដដែរ៕

Previous articleកីឡាករ Wilfried Zaha ត្រៀមទៅចូលរួមជាមួយនឹងក្លឹប Al-Nassr
Next articleកីឡាករ ១០រូប ដែលអាចនឹងចុះហត្ថលេខាមកលេងនៅ Barca ក្នុងរដូវកាល ២០២៣-២៤