ក្លឹបចំនួន ៣អង្គុយចាំចុះហត្ថលេខាយក Thomas Partey ដោយគ្មានតម្លៃខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Charles Watts បានអោយដឹងថាខ្សែបម្រើ Thomas Partey ត្រូវបានក្លឹប Barcelona, ​​Paris Saint-Germain និង Juventus ចង់បាន ហើយពួកគេចង់ធ្វើការចុះហត្ថលេខាយកកីឡាករជម្រើសជាតិហ្គាណា ដោយគ្មានតម្លៃខ្លួននៅពេលដែលគាត់ផុតកុងត្រាជាមួយក្លឹប Arsenal។

កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ទោះបីជាគាត់នៅតែជាកីឡាករសំខាន់សម្រាប់ក្រុម Arsenal ក៏ដោយ គាត់បានបង្ហាញខ្លួន ៣៩ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹបកាំភ្លើងធំ៕

Previous articleCity និង United សុទ្ធតែសម្លឹងឃើញកីឡាករឆ្នើមរបស់ក្លឹប Sporting
Next articleLiverpool ផ្តល់កុងត្រាថ្មីដល់យុវជន Conor Bradley