Real ចាប់អារម្មណ៍កីឡាកររបស់ Crystal ដែលមានតម្លៃ ៧០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Real Madrid បានកត់សម្គាល់ពីទម្រង់លេងដ៏ល្អរបស់ Adam Wharton របស់ក្លឹប Crystal Palace ក្រោយគាត់ត្រលប់មកទៅលានវិញ ពីបញ្ហារបួស។

Crystal Palace FC v Liverpool FC - Premier League

ក្លឹប Manchester United និង Liverpool ត្រូវបានបញ្ជាក់ថាក៏ចាប់អារម្មណ៍លើកីឡាករ Wharton ខណៈពេលដែល Manchester City បានជ្រើសរើសមិនព្រមធ្វើការផ្ទេរយកគាត់ក្នុងខែមករាដោយសារតែបញ្ហារបួសរបស់គាត់។ ក្លឹប Crystal Palace ទាមទារតម្លៃប្រមាណ ៧០លានផោន ដែលវាជាចំណូលដ៏ធំមួយសម្រាប់ក្លឹប ព្រោះពួកគេបានទិញគាត់មកពីក្លឹប Blackburn Rovers កាលពីឆ្នាំ២០២៤ ក្នុងតម្លៃតែ ២២លានផោនប៉ុណ្ណោះ៕

Previous articleDortmund ទម្លាក់តម្លៃលក់ Jamie Gittens ពី ១០០លានអឺរ៉ូ មកនៅត្រឹមតែ…..!
Next articleSpurs បានសម្រេចចិត្តចំពោះអនាគតរបស់កីឡាករ Timo Werner ហើយ