Chelsea ចង់បានខ្សែបម្រើរបស់ AC Milan មកពង្រឹងក្រុមខ្លួននៅរដូវកាលក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Calciomercato បានឱ្យដឹងថាក្លឹប Chelsea បានដាក់គោលដៅទៅលើកីឡាករ Tijjani Reijnders របស់ក្លឹប AC Milan នៅពេលពួកគេមានបំណង់ចង់ពង្រឹងតំបន់បម្រើកណ្តាលរបស់ក្លឹប។

Tijjani Reijnders Milan

ថ្វីបើគាត់ជាតួអង្គសំខាន់ក្នុងក្រុម AC Milan ក៏ដោយ ប៉ុន្តែកីឡាករ Reijnders អាចនឹងចាកចេញពីក្លឹប ប្រសិនបើពួកគេមិនអាចទទួលបានកៅអីលេងនៅ Champions League នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅដើមសប្តាហ៍នេះ ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយ Milan៕

Previous articleBarca ចាប់អារម្មណ៍ខ្សែការពារស្តាំរបស់ក្លឹប Espanyol
Next articleKingsley Coman បើចំហរក្នុងការផ្ទេរទៅកាន់ Premier League ខណៈមានក្លឹប ២ចង់បាន