នាយកប្រតិបត្តិក្លឹប Newcastle ឆ្លើយតបទៅនឹងដំណឹងលក់កីឡាករ Alexander Isak

បរទេស៖ នាយកប្រតិបត្តិក្លឹប Newcastle United លោក Darren Eales បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបមិនមានចេតនាក្នុងការលក់កីឡាករឆ្នើមរបស់ខ្លួន រួមទាំង Alexander Isak ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

លោកបានសង្កត់ធ្ងន់ថា ការបោះបង់កីឡាករមានទេពកោសល្យកំពូលៗ នឹងក្លាយជាការផ្លាស់ប្តូរដ៏មិនសមហេតុផល ជាពិសេសបន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ក្លឹបបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃការខាតបង់។

លោក Darren Eales បាននិយាយថា “យើងមានបំណងប្រាថ្នា ក្នុងការរក្សាទុកកីឡាករសំខាន់ៗរបស់យើង ពួកគេទាំងអស់ស្ថិតនៅក្រោមកិច្ចសន្យារយៈពេលវែង”៕

Previous articleCrystal Palace ចាប់អារម្មណ៍កីឡាករ Tyler Dibling ប៉ុន្តែតម្លៃផ្ទេរមិនទាបនោះទេ!
Next articleAmorim ដូចជាអោយតម្រុយទាក់ទង់នឹងអនាគតរបស់ខ្លួន