Everton ពិចារណាអំពីអនាគតរបស់ខ្សែការពារ Jarrad Branthwaite

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Everton ត្រៀមចរចារកុងត្រាថ្មីជាមួយខ្សែការពារ Jarrad Branthwaite ខណៈដែលពួកគេមានបំណងចង់ធានាអនាគតដ៏យូរអង្វែងរបស់គាត់នៅក្លឹប។

កីឡាករ Branthwaite វ័យ ២២ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗ ដោយក្នុងនោះរួមមានក្លឹប Real Madrid និង Manchester United ដែលបានរាយការណ៍ថាកំពុងតាមដានស្ថានភាពរបស់គាត់។ ក្លឹប Everton នៅតែប្តេជ្ញារក្សាគាត់នៅ Goodison Park ហើយចង់ឈានដល់កិច្ចព្រមព្រៀងដែលនឹងរារាំងដល់ក្លឹបផ្សេងដែលចាប់អារម្មណ៍លើខ្សែការពាររូបនេះ៕

Previous articleលោក El-Sayed ណែនាំអោយកីឡាករ Salah បន្តស្នាក់នៅជាមួយ Liverpool
Next articleRuben Amorim ហាក់មិនសូវរំពឹងខ្ពស់ចំពោះការឈ្នះពាន Europa League នោះទេ