Liverpool ធ្លាប់ព្យាយាមផ្ទេរយកអតីតកីឡាកររបស់ Napoli ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Italian បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានដាក់សំណើតម្លៃ ១០០លានអឺរ៉ូដើម្បីចុះហត្ថលេខាលើតារាឆ្នើម Napoli កីឡាករ Kvaratskhelia ជាច្រើនខែ មុនពេលដែលើកីឡាកររូបនេះបានសម្រេចចិត្តផ្ទេរទៅកាន់ក្លឹបយក្សនៅបារាំង។

FBL-FRA-LIGUE1-TOULOUSE-PSG

ក្លឹបហង្សក្រហមមិនមានបំណងចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិហ្សកហ្ស៊ីភ្លាមៗនោះទេ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យគាត់លេងឱ្យ Napoli ក្នុងរដូវកាល ២០២៤-២៥។ ពួកគេ​មាន​គម្រោង​នាំ​កីឡាករ​រូបនេះ​មក​កាន់​ទឹកដី Anfield ក្នុង​រដូវក្តៅ​ឆ្នាំ ២០២៥៕

Previous articleក្លឹប Schalke ចង់ផ្តល់តំណែងគ្រូបង្វឹកដល់អតីតវីរៈបុរសក្លឹប Real លោក Raul Gonzalez
Next articleArsenal ទំនង់ជាត្រូវលក់កីឡាករម្នាក់នៅរដូវក្តៅខាងមុខ