បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានបញ្ចប់កិច្ចព្រមព្រៀងជាមួយកីឡាករ Joshua Kimmich លើកិច្ចសន្យាថ្មី។ ទោះបីជាមានព័ត៌មានទាក់ទងនឹងក្លឹបផ្សេងក៏ដោយ ប៉ុន្តែកីឡាករ Kimmich តែងតែចង់ស្នាក់បន្ត ហើយបាននិយាយព្រមព្រៀងជាមួយនឹងក្លឹបសម្រាប់កុងត្រថ្មី។
ការចរចាបានកើតឡើងកាលពី ១០ថ្ងៃមុន ដោយពេលនេះភាគីទាំងសងខាងកំពុងរៀបចំឯកសារដើម្បីចុះហត្ថលេខាក្នុងពេលឆាប់ៗ។ ក្លឹប Real Madrid មិនដែលធ្វើការពិភាក្សាជាមួយនឹងកីឡាករ Kimmich នោះទេ ដោយអាទិភាពរបស់ពួកគេ គឺកីឡាករ Trent Alexander-Arnold ៕