Giovanni Reyna មានបំណង់ចាកចេញពី Dortmund នៅរដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាទោះបីជារកបានចំនួននាទីលេងបន្ថែមទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹក Borussia Dortmund លោក Niko Kovač ក៏ដោយ កីឡាករជម្រើសជាតិអាមេរិក Giovanni Reyna ត្រូវបានរំពឹងថានឹងចាកចេញពីក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

កីឡាករ Reyna ត្រូវបានរាយការណ៍ថាបានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបនៅ LaLiga, Serie A និង Ligue 1 ជាមួយនឹងក្រុមជាច្រើនកំពុងស្វែងរកការផ្ទេរដែលអាចកើតមានសម្រាប់កីឡាករដែលមានទេពកោសល្យ។ តម្លៃរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ១០លានអឺរ៉ូទៅ ១៥លានអឺរ៉ូដែលធ្វើឱ្យគាត់ក្លាយជាជម្រើសដែលអាចទទួលយកបានសម្រាប់ក្លឹបដែលចង់បានគាត់៕

Previous articleReal Madrid ហ៊ានចំណាយលុយសម្រាប់ផ្ទេរ Alexander-Arnold អោយបានមុនការប្រកួត Club World Cup
Next articleសាលាគុនកងពលតូចថ្មើរជើងលេខ៥១ ឈ្នះមេដាយមាស១០គ្រឿងជើងឯកថ្នាក់ជាតិ បញ្ចស៊ីឡាត់ ឆ្នាំ២០២៥