West Ham ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប​ AS Roma

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប West Ham United មានបំណងចង់ផ្ទេរយកកីឡាករសញ្ជាតិអង់គ្លេស Tammy Abraham នៅពេលដែលរដូវកាលនេះបញ្ចប់។

AC Milan v FK Crvena Zvezda - UEFA Champions League 2024/25 League Phase MD6

បច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប AC Milan ពីក្លឹប Roma ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញពីភាពរឹងម៉ាំងរបស់គាត់សម្រាប់រដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ក្រុមញញួរធំបានចាប់ផ្តើមពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Abraham រួចហើយ សម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ខណៈដែលក្លឹបនឹងដាក់សំណើរជាផ្លូវការណ៍របស់ខ្លួននៅទីផ្សារដោះដូររដូវក្តៅ៕

Previous articleសាលាគុនកងពលតូចថ្មើរជើងលេខ៥១ ឈ្នះមេដាយមាស១០គ្រឿងជើងឯកថ្នាក់ជាតិ បញ្ចស៊ីឡាត់ ឆ្នាំ២០២៥
Next articleLiverpool គ្រោងចាយលុយ ៥០លានអឺរ៉ូផ្ទេរយកខ្សែការពាររបស់ក្លឹប Bournemouth