Jeremie Frimpong ផ្តល់អាទិភាពក្នុងការផ្ទេរទៅ Barca ឫក៏ Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Sky Sports Deutschland បានអៅយដឹងថាខ្សែការពារ Jeremie Frimpong របស់ Bayer Leverkusen គ្រោងនឹងចាកចេញពីក្លឹបនៅដំណាច់រដូវកាលនេះ ដោយមានគោលដៅយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញ។ កីឡាករវ័យ ២៤ឆ្នាំបានផ្តល់អាទិភាពក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona ឬ Real Madrid ខណៈដែលគាត់កំពុងស្វែងរកក្លឹបបន្ទាប់សម្រាប់អាជីព។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបអង់គ្លេសជាច្រើនក៏ដោយ ក៏ Frimpong ត្រូវបានរាយការណ៍ថាមិនមើលឃើញ Premier League ជាជម្រើសសមរម្យនោះទេ។ កីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានជឿថាចូលចិត្តលីគដែលស្របគ្នានឹងទម្រង់លេងរបស់គាត់ ព្រោះគាត់ចាត់ទុកបាល់ទាត់អង់គ្លេសមានតម្រូវការរាងកាយខ្លាំងពេក៕

Previous articleSalah បើកចំហរក្នុងការទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ
Next articleខ្សែការពារកណ្តាល Michael Keane ក្លាយជាគោលដៅរបស់ក្លឹបជាច្រើន