បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Manchester United ត្រូវបានជូនដំណឹងថាពួកគេអាចនឹងទទួលបាការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Juventus ក្នុងតម្លៃត្រឹមតែ ២៥លានផោន។ កីឡាករសញ្ជាតិស៊ែប៊ីបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Premier League មួយចំនួន រួមមាន Arsenal, Chelsea, Tottenham, Aston Villa និង Newcastle ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះបានជួបការលំបាកក្នុងស្វែងរកពេលវេលាលេងនៅក្លឹប Juventus ខណៈដែលក្លឹបក្លឹបយក្សអ៊ីតាលីបានជ្រើសរើសផ្តល់អាទិភាពដល់ Randal Kolo Muani នៅក្នុងក្រុមប្រយុទ្ធរបស់ពួកគេចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធបារាំងក្នុងខែមករា៕