William Saliba ឆ្លើយតបទៅនឹងការចង់បានរបស់ក្លឹប Real Madrid

បរទេស៖ ខ្សែការពារកណ្តាលរបស់ Arsenal កីឡាករ William Saliba បានច្រានចោលការរំពឹងទុកអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ Real Madrid ដោយបញ្ជាក់ថាគាត់សប្បាយចិត្តនៅ Emirates ហើយបានប្តេជ្ញាចិត្តក្នុងការជួយក្លឹបអោយឈ្នះពាន។

គាត់បាននិយាយថា៖ “សម្រាប់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះ។ ខ្ញុំ​នៅ​ទី​នេះអស់រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ហើយ។ មិនមានអ្វីទាំងអស់។ ខ្ញុំសប្បាយចិត្តនៅទីនេះ ហើយខ្ញុំចង់បន្តនៅទីនេះ។ ខ្ញុំចង់ឈ្នះពានធំៗជាមួយ Arsenal។ ប្រសិនបើអ្នកចាកចេញពីក្លឹបនេះដោយមិនឈ្នះអ្វីនោះទេ អ្នកគាំទ្រនឹងភ្លេចអ្នកហើយ។ ខ្ញុំចង់ឈ្នះពានធំៗនៅទីនេះ”៕

Previous articleDalot ក្លាយជាគោលដៅផ្ទេររបស់ក្លឹបយក្សចំនួន ២
Next articleArteta ចង់បានខ្សែប្រយុទ្ធរបស់ Bayern Munich