បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Chelsea និង Arsenal ត្រូវបានកំណត់ជាអាទិភាពក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដោយក្នុងនោះកីឡាករ Mateo Retegui របស់ Atalanta ក្លាយជាគោលដៅសំខាន់របស់ពួកគេ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Retegui បានផ្ទេរទៅកាន់ក្លឹប Atalanta ពីក្លឹប Genoa កាលពីខែសីហាឆ្នាំ២០២៤ ក្នុងតម្លៃដំបូង ២២លានអឺរ៉ូ ជាមួយនឹងប្រាក់បន្ថែមចំនួន ៣លានអឺរ៉ូបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដែលចង់បានគាត់អាចនឹងត្រូវចំណាយយ៉ាងហោច ២ដងនៃតម្លៃផ្ទេរពីមុន ទើបអាចបញ្ចុះបញ្ចូលក្លឹប Atalanta អោយចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ៕



