បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានដាក់កីឡាករ Éderson របស់ Atalanta នៅលើកំពូលនៃបញ្ជីឈ្មោះកីឡាករដែលក្លឹបចង់បាននៅក្នុងទីផ្សារដោះដូរនារដូវក្តៅ ហើយក្លឹបកំពុងរៀបចំសំណើរដែលមានតម្លៃ ៦០លានអឺរ៉ូ ដើម្បីអាចផ្ទេរយកកីឡាកររូបនេះអោយបាន។

កីឡាករវ័យ ២៥ឆ្នាំដែលត្រូវបានគេស្គាល់ថាមានភាពប៉ិនប្រសប់ក្នុងតួនាទីជាខ្សែបម្រើ គឺស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Atalanta ដល់ឆ្នាំ២០២៧ ហើយគាត់ក៏ទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Manchester City ផងដែរ៕



