Bayern Munich ដាក់គោលដៅហើយ ក្នុងការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Athletic Bilbao

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Bayern Munich ចង់បានហត្ថលេខាយកកីឡាករ Nico Williams នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណៈដែលពួកគេចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ។ កីឡាករ​ Williams មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥៨លានអឺរ៉ូ ជាមួយនឹងកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៧។

Athletic Club v Real Valladolid CF - La Liga EA Sports

បន្ទាប់ពីការបន្តកិច្ចសន្យាអោយតារាឆ្នើមដូជាច Alphonso Davies, Jamal Musiala និង Joshua Kimmich រួចមកហើយ។ ក្លឹបយក្សនៅ Bundesliga នឹងធ្វើការលក់កីឡាករមួយចំនួន ដើម្បីអាចអោយពួកគេប្រមូលបានប្រាក់ក្នុងការផ្ទេរយកកីឡាករថ្មី៕

Previous articleArsenal បើកការចរចាជាមួយភ្នាក់ងាររបស់កីឡាករ Leroy Sane ហើយ!!
Next articleReal ចង់បានកីឡាករ Cristian Romero និង Pedro Porro របស់ Spurs