បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាគ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim ត្រូវបានរាយការណ៍ថាបានជំរុញឱ្យក្លឹបទទួលបានការចុះហត្ថលេខាយកខ្សែប្រយុទ្ធក្លឹប Sporting Lisbon កីឡាករ Viktor Gyokeres នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

ជាមួយនឹង Marcus Rashford ពេលនេះកំពុងខ្ចីជើងនៅ Aston Villa ហើយ Rasmus Hojlund កំពុងមានភាពលំបាកក្នុងការការស្វែងរកគ្រាប់បាល់ ធ្វើអោយក្លឹប United ត្រូវបានគេរំពឹងថានឹងកែប្រែជម្រើសវាយប្រហាររបស់ពួកគេជាមួយនឹង Gyokeres ដែលក្លាយជាបេក្ខភាពនាំមុខគេសម្រាប់ក្រុមនៅរដូវកាលក្រោយ៕



