បរទេស៖ កីឡាករ Virgil van Dijk នៅសល់ពេលតែបីខែទៀតប៉ុណ្ណោះលើកិច្ចសន្យាដែលមានស្រាប់របស់គាត់នៅទឹកដី Anfield ហើយក៏មិនទាន់បានចរចារទៅលើកុងត្រាថ្មីជាមួយក្លឹបនៅឡើយទេ។
ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់ប្រធានក្រុមហង្សក្រហម លោក Ronald Koeman គ្រូបង្វឹកជម្រើសជាតិហូឡង់ បានផ្តល់ព័ត៌មានថ្មីៗដ៏មានតម្លៃ បន្ទាប់ពីបានជជែកជាមួយខ្សែការពារក្នុងជំរុំក្រុមជម្រើសជាតិ។
លោក Koeman បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ “មិនថាគាត់ចុះហត្ថលេខាជាមួយ Liverpool ឬក្លឹបធំផ្សេងទៀត នោះជារឿងល្អសម្រាប់ខ្ញុំ។ យើងនឹងឃើញអ្វីដែលកើតឡើង។ ហើយអ្វីដែលខ្ញុំយល់ពី Virgil គឺគាត់នៅតែស្វែងរកកម្រិតដែលគាត់មាននៅពេលនេះ”៕