បរទេស៖ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់នៅ Liverpool កីឡាករ Virgil van Dijk ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Bayern Munich ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានរាយការណ៍ថាខាងក្លឹប Bayern មិនមានបំណង់ណាមួយដូចទៅនឹងអ្វីដែលបានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមនោះទេ។ កីឡាករវ័យ ៣៣ឆ្នាំដែលកុងត្រាជាមួយ Liverpool នឹងផុតកំណត់នៅរដូវក្តៅនេះ បច្ចុប្បន្នមិនស្ថិតក្រោមការពិចារណារបស់ក្លឹបយក្ស Bundesliga នោះទេ ដោយមិនមានការពិភាក្សា ឬការចរចារបានកើតឡើងនាពេលថ្មីៗនេះទេ៕