Barca បង្កើតនៅកំហុតមួយ!! ក្រោយមិនបានផ្ទេរយក Alvarez ក្នុងតម្លៃទាបការនៅក្លឹប River Plate

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Barca Universal បានអោយដឹងថាក្លឹបយក្សកាតាឡានត្រូវបានផ្តល់ឱកាសដើម្បីធានាបានការចុះហត្ថលេខាយកកីឡាករ Alvarez ក្នុងតម្លៃទាប ខណៈពេលដែលកីឡាកររូបនេះនៅក្លឹប River Plate។ លេខាធិការបច្ចេកទេសរបស់ River លោក Enzo Francescoli បានជំរុញឱ្យក្លឹប Barcelona ចុះហត្ថលេខាយកកីឡាករ Alvarez។ ផ្ទុយមកវិញក្លឹប Barcelona បានច្រានចោលនៅឪកាសមួយនេះ ហើយក៏បានចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់ការផ្ទេរយកកីឡាករ Ferran Torres របស់ Manchester City ដែលបានធ្វើអោយក្លឹប City ធ្វើការផ្ទេរយកកីឡាករ Alvarez នៅមួយឆ្នាំបន្ទាប់មក។

 Julian Alvarez of Atletico de Madrid celebrates scoring

Barcelona ទំនងជាបង្កើតនៅកំហុរមួយ ដោយសារតែកីឡាករ Alvarez បានបង្កើតខ្លួនជាតារាឆ្នើមទាំងនៅអង់គ្លេស និងនៅក្លឹប Atletico Madrid។ កីឡាករវ័យ ២៥ឆ្នាំបានមកចូលរួមជាមួយក្រុមលោក Diego Simeone កាលពីរដូវក្តៅមុន ដោយស៊ុតបញ្ចូលទីបាន ១១គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ប្រកួតក្នុងលីក។

តាំង​ពី​ចាក​ចេញ​ពី Manchester City កីឡាករ Alvarez រក​បាន ​៣១គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ​៩៥​លើក។ កីឡាករ Ferran Torres រកបាន ១៨គ្រាប់ក្នុងរយៈពេលដូចគ្នានេះ។

Julian Alvarez 2024-25

បច្ចុប្បន្ន កីឡាករ Alvarez កំពូងស្ថិតក្នុងកាតព្វកិច្ចជម្រើសជាតិ ហើយទំនងជានឹងចាប់ផ្តើមក្នុងវគ្គជម្រុះ World Cup ក្នុងការប្រកួតរវាងអាហ្សង់ទីនទល់នឹងប្រេស៊ីលនៅយប់ថ្ងៃអង្គារ៕

Previous articleមិនថោកទេ!! ក្លឹប Frankfurt បង្ហើបអំពីតម្លៃខ្លួនកីឡាករ Ekitike
Next articleលោក Igor Tudor ត្រៀមខ្លួនមកជំនួសកន្លែងលោក Thiago Motta នៅ Juventus