បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Bayer Leverkusen កីឡាករ Victor Boniface ខណៈដែលពួកគេបានចាប់ផ្តើមស្វែងរកអ្នកជំនួសកីឡាករ Alexander Isak ដែលអាចចាកចេញពីក្លឹបនៅរដូវក្តៅ។
ទោះជាយ៉ាងណាក៏ដោយក្លឹបសារិកាព្រៃ Newcastle United នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្លឹបនៅ Premier League គឺក្លឹប Chelsea ដែលមានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធផងដែរ៕



