David Beckham ចង់អោយ Ronaldo មកលេងជាមួយ Messi នៅ Inter Miami

បរទេស៖ វីរបុរសរបស់ Manchester United និងអង់គ្លេស Beckham ដែលឥឡូវនេះជាសហម្ចាស់នៅឯកីឡដ្ឋាន Chase បានធ្វើការផ្ទេរដ៏ធំមួយក្នុងពិភពបាល់ទាត់ នៅពេលពួកគេបានទាកទាញម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ Messi ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។

David Beckham Lionel Messi Inter Miami 2025

កីឡាករសញ្ជាតិអាហ្សង់ទីនបានទទួលជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនៅលើ និងក្រៅទីលាន ដោយបានឈ្នះពានរង្វាន់ Leagues Cup, Supporters’ Shield និង MVP ខណៈពេលដែលជួយលើកកំពស់បាល់ទាត់អាមេរិក។ បញ្ហារបួសកាន់តែកើតមានជាញឹកញាប់នៅអាយុ ៣៧ឆ្នាំ ប៉ុន្តែមិនមានសញ្ញាណាមួយដែល Messi នឹងបញ្ចប់អាជីព។

នោះបានបើកចំហរទ្វារសម្រាប់ការជួបជុំដ៏មានសក្តានុពលជាមួយគូប្រជែងដ៏កំពូលរបស់គាត់គឺ Cristiano Ronaldo ដែលបង្ហាញភាពរឹងមាំក្នុងវ័យ ៤០ឆ្នាំជាមួយនឹងក្រុម Al-Nassr របស់ Saudi Pro League ។ ប្រសិនបើកំពូលតារាព័រទុយហ្គាល់ត្រូវចាកចេញពីមជ្ឈិមបូព៌ា ខណៈដែលកិច្ចសន្យារបស់គាត់ផុតកំណត់ តើគាត់អាចត្រូវបានល្បួងឱ្យចូលរួមជាមួយ Messi នៅ South Florida ដែរឬទេ?

Cristiano Ronaldo Lionel Messi 2025

សំណួរនោះត្រូវបានចោលសួរទៅកាន់អតីតកីឡាករ Arsenal និង MLS លោក Anders Limpar ដោយបុរសសញ្ជាតិស៊ុយអែតបានប្រាប់ SveaCasino.se ថា៖ “វាមិនមែនជាលីកធំបំផុតក្នុងពិភពលោកនោះទេ ប៉ុន្តែវាជាកម្មវិធីដ៏ធំបំផុត។ ខ្ញុំបានលេងនៅទីនោះក្នុងឆ្នាំ១៩៩៩ ហើយតែងតែគិតថាខ្ញុំជាអ្នកត្រួសត្រាយម្នាក់។ ក្នុងអំឡុងពេលដែលខ្ញុំលេង ពួកគេត្រូវតែប្រាប់អ្នកគាំទ្រអំពីច្បាប់ស្តីពីការនិយាយ និងការណែនាំដល់អ្នកគាំទ្រ”។

“Zlatan Ibrahimovic បាននៅទីនោះហើយ Lionel Messi នៅទីនោះ ហើយអ្នកអាចស្រមៃមើលថាតើ Cristiano Ronaldo ចូលរួមជាមួយគាត់ដែរឬទេ?”។

“វានឹងក្លាយជានំខេគ្រីមដ៏គួរអោយទាក់ទាញ ហើយ ស្រមៃថាពួកគេលេងជាមួយគ្នា វាពិតជាមិនគួរឱ្យជឿ។ ខ្ញុំគិតថាមានមនុស្សម្នាក់គត់ដែលអាចធ្វើវាបាន ហើយនោះគឺ David Beckham។ ប្រសិនបើអ្នកសួរខ្ញុំ Ronaldo គួរចាកចេញពីអារ៉ាប៊ីសាអូឌីត ហើយមកធ្វើអោយ MLS កាន់តែធំជាងនេះ”។

ក្លឹបនៅអាមេរិក និងអឺរ៉ុប មានការពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងប្រាក់ដែលផ្តល់ជូនទៅកាន់កីឡាករពីសំណាក់លីគនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ ការផ្គូផ្គង Messi ជាមួយ Ronaldo នឹងជួយឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើគម្រោងកីឡាដែលមានមហិច្ឆតាបំផុត៕

Previous articleSancho ចង់ត្រលប់ទៅកាន់ក្លឹប Dortmund វិញនៅរដូវក្តៅនេះ
Next articleមិនក្រោម ១០០លានអឺរ៉ូ!! ប្រសិន Man City និង Bayern ចង់បានកីឡាករ Florian Wirtz