ការលក់ McTominay អាចចាប់ទុកថាជាកំហុសដ៏ធំមួយរបស់ក្លឹប Manchester United

បរទេស៖ បន្ទាប់ពីចំណាយពេល ២២ឆ្នាំជាមួយនៅ Old Trafford ខ្សែបម្រើរូបនេះត្រូវបានលក់ទៅឱ្យ Napoli ក្នុងតម្លៃផ្ទេរ ២៥.៤លានផោន និងបានរីករាយជាមួយរដូវកាលដំបូងនៅក្នុងប្រទេសអ៊ីតាលី ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៤ដង ហើយសង្ឃឹមថានឹងលើកពាន Serie A។

Scotland v Greece - UEFA Nations League 2024/25 League A/B Play-offs Second Leg

ស្របពេលជាមួយគ្នានេះ United នៅតែបន្តការតស៊ូយ៉ាងពិបាក ខណៈដែលពួកគេធ្លាក់ដល់ចំណាត់ថ្នាក់ទី១៣ នៃក្របខណ្ឌ Premier League ហើយនឹងមិនអាចទទួលបានសិទ្ធិសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ លុះត្រាតែពួកគេឈ្នះពានរង្វាន់ Europa League ។ អតីតតារាឆ្នើមរបស់ជម្រើសជាតិស្កុតឡេនលោក Souness ជឿជាក់ថាក្លឹប United ត្រូវតែសោកស្តាយដែលបានលក់ McTominay ខណៈពេលដែលពួកគេបានចំណាយប្រាក់យ៉ាងច្រើនទៅលើកីឡាករ Casemiro និង Mannuel Ugarte ដោយបានរិះគន់ការសម្រេចចិត្តបែបនេះថាជា “ការគ្រប់គ្រងមិនត្រឹមត្រូវលើមាត្រដ្ឋានឧស្សាហកម្ម” បាល់ទាត់ ។

គាត់បានសរសេរនៅក្នុងកាសែត The Daily Mail ថា “អូរបៀបដែល Manchester United ត្រូវតែសោកស្តាយចំពោះការលក់ Scott McTominay ដែលកីឡាករម្នាក់បានស៊ុតបាល់ពិន័យជួយអោយស្កុតឡែនឈ្នះប្រទេសក្រិកកាលពីយប់ថ្ងៃព្រហស្បតិ៍” ។

“គាត់ជាកីឡាករបាល់ទាត់សម័យទំនើបដ៏អស្ចារ្យម្នាក់។ ថាមពលខ្ពស់ ជាកីឡាករលេងពីប្រអប់មួយទៅប្រអប់មួយ ហើយជាអ្នកស៊ុតបញ្ចូលទីដ៏សំខាន់”។

“គាត់មានអាយុ ២៧ឆ្នាំ ហើយបានធ្វើអោយក្លឹប United ឈឺចាប់ជាមួយនឹងប្រាក់ឈ្នួលរបស់គាត់នៅពេលដែល “អ្នកធ្វើការសម្រេចចិត្ត” ក្នុងការលក់គាត់ទៅកាន់ក្លឹប Napoli ក្នុងតម្លៃ ២៥លាផោន”។

“ពួកគេបានចេញទៅក្រៅ ហើយចំណាយ ៥៨លានផោនលើកីឡាករ Casemiro ដែលមានអាយុ ៣០ឆ្នាំ ហើយបានចំណាយឱ្យគាត់ ៣៧០,០០០ ផោនក្នុងមួយសប្តាហ៍ និងចំណាយ ៤២លានផោនទៀតលើកីឡាករ Manuel Ugarte ។ ថ្លៃផ្ទេរសរុបចំនួន ១០០លានផោន”។

“តើអ្នកណាម្នាក់នៅ United សូមលើកដៃឡើង ហើយនិយាយថា៖ (វាជាការស្រែករបស់ខ្ញុំ)។ ពីព្រោះវា គឺជាការសម្រេចចិត្តដ៏ឃោរឃៅមួយ។ ឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃការគ្រប់គ្រងខុសលើមាត្រដ្ឋានឧស្សាហកម្មនៅក្លឹបនោះចាប់តាំងពី Fergie ចូលមក”។

FBL-ENG-PR-LEICESTER-MAN UTD

ក្លឹប United សង្ឃឹមថានឹងអាចធ្វើបាន ៥ប្រកួតដែលមិនស្គាល់ចាញ់ក្នុងការប្រកួតទាំងអស់ នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Nottingham Forest នៅថ្ងៃទី១ ខែមេសា។ កីឡាករ McTominay មានការប្រកួតដ៏ធំមួយជាមួយក្រុម AC Milan ក្នុងក្របខ័ណ្ឌ Serie A ដែលនឹងមកដល់នៅថ្ងៃអាទិត្យ៕

Previous articleArsenal ចង់បានលោក Zlatan Ibrahimovic មកកាន់តំណែងមួយនេះក្នុងក្លឹប
Next articleAtletico Madrid ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Spurs