បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Premier League គឺមានក្លឹប Liverpool និង Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Jonathan Tah ដែលគាត់បានសម្រេចចិត្តក្នុងការចាកចេញពីក្លឹប Bayer Leverkusen នៅរដូវក្តៅ។
សម្រាប់ពេលនេះ កីឡាកររូបនេះចង់ចូលរួមជាមួយ Barcelona ប៉ុន្តែហង្សក្រហម និង Spurs បានចេញមកប្រកួតប្រជែងដើម្បីចុះហត្ថលេខាយកកីឡាកររូបនេះ៕