West Ham និង Everton ចេញមកប្រជែងគ្នាកីឡាកររបស់ Sunderland

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប West Ham United និង Everton កំពុងតាមដានយ៉ាងដិតដល់នូវការរីកចម្រើនរបស់ខ្សែបម្រើ Chris Rigg របស់ Sunderland។ កីឡាករ​វ័យ ១៧ឆ្នាំ​រូបនេះ​បាន​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​បន្ថែមទៀត​ដោយ​ការស៊ុត​បញ្ចូល​ទី​បានមួយ​គ្រាប់ ដែលជា​បាល់​កាត់សេចក្តី​សម្រាប់ U19s របស់​អង់គ្លេស ក្នុង​ជ័យជម្នះ​លើ​ព័រទុយហ្គាល់​នាពេល​ថ្មីៗ​នេះ។

Chris Rigg Sunderland 2024-25

ដោយបានក្លាយជាតួអង្គសំខាន់នៅក្នុងក្រុមរបស់ Sunderland ក្នុងរដូវកាលនេះ គាត់បានស៊ុតបញ្ចូលទី ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១ដង ក្នុងការបង្ហាញខ្លួន ៣៤ប្រកួតនៅក្របខ័ណ្ឌ Championship ។ ការអភិវឌ្ឍន៍ និងទម្រង់លេងរបស់គាត់បានទទួលបានការកត់សម្គាល់ពីសំណាក់ក្លឹបកំពូលៗមួយចំនួន៕

Previous articleJohn Terry ធ្លាប់ទទួលបានឪកាសក្លាយជាគ្រូបង្វឹកនៅ Saudi Pro League ប៉ុន្តែ
Next articleBarcelona កំពុងតាមដានអ្នកចាំទីរបស់ក្លឹប Brighton