Arteta កំពុងចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Ajax

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Arsenal បានក្លាយជាក្លឹបចុងក្រោយគេដែលបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារ Jorrel Hato របស់ Ajax។

Jorrel Hato Ajax

ទម្រង់លេងរបស់កីឡាករ Hato ត្រូវបានកត់សម្គាល់ដោយក្លឹបជាច្រើននៅតំបន់អឺរ៉ុប ជាពិសេសក្លឹបធំៗដូចជា Real Madrid, Chelsea និង AC Milan ដែលបានតាមដានយ៉ាងជិតដិតទៅលើស្ថានភាពរបស់កីឡាករ។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កីឡាករ Hato បានធ្វើការអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុម Ajax ដោយបានបង្ហាញខ្លួន ៦១លើកនៅក្នុងលីគហូឡង់៕

Previous articleSouthampton ទាមទារលើស ១០០លានផោនសម្រាប់កីឡាករ Tyler Dibling
Next articleលោក Ancelotti ក្លាយជាគោលដៅមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ!