បរទេស៖ ក្លឹប Manchester United និង Arsenal បានស្ថិតក្នុងចំណោមក្លឹបផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតាមដានកីឡាករសញ្ជាតិក្រិច ២រូបរបស់ក្លឹប Olympiacos ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កីឡាកររបស់ក្លឹប Olympiacos ទាំង ២រូបនោះរួមមានកីឡាករ Christos Mouzakitis និង Charalampos Kostoulas ត្រូវបានគេចាត់ទុកថាជាតារាកំពុងរះពីររូបនៃជំនាន់មាសរបស់ប្រទេសក្រិកដែលនឹងមកដល់។ កីឡាករទាំង ២រូបត្រូវបានក្លឹបជាច្រើនតាមដានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអៅយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Manchester United ក៏ស្ថិតក្នុងក្រុមដែលកំពុងតាមដានផងដែរ៕