នាយកប្រតិបត្តិក្លឹបបិសាចក្រហម លោកស្រី Roche ក្លាយជាបេក្ខភាពដែលនឹងមកកាន់តំណែង CEO នៅ Newcastle

បរទេស៖ ក្លឹប Newcastle កំពុងស្វែងរក CEO ថ្មីដើម្បីដឹកនាំក្លឹប ក្រោយពីមានព័ត៌មានថា Darren Eales នឹងលាលែងពីតួនាទី បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាមកាលពីខែកញ្ញាឆ្នាំមុន។ ខណៈពេលដែលគាត់នឹងបន្តនៅក្នុងមុខតំណែងរបស់គាត់រហូតដល់អ្នកជំនួសកន្លែងថ្មីត្រូវបានរកឃើញ ហើយបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាលោកស្រី Roche របស់ United បានក្លាយជាបេក្ខភាពម្នាក់សម្រាប់តំណែងនៅក្លឹបសារិកាព្រៃនេះ។

Ruben Amorim Dan Ashworth

ប្រភពដដែលបានអៅយដឹងថាតំណែងនៅក្លឹប Newcastle បានទាក់ទាញ “ចំណាប់អារម្មណ៍យ៉ាងខ្លាំង” ហើយក្រៅពីលោកស្រី Roche អតីតនាយកប្រតិបត្តិក្លឹប Arsenal លោក Vinai Venkatesham ត្រូវបានផ្សារភ្ជាប់ទៅនឹងតួនាទីនេះផងដែរ។ សមាជិកក្រុមប្រឹក្សាភិបាលរបស់បិសាចក្រហមបានកាន់តួនាទីជាច្រើននៅក្នុងក្លឹបចាប់តាំងពីការចាកចេញរបស់នាយកកីឡាលោក Dan Ashworth កាលពីចុងឆ្នាំមុន ធ្វើអោយសកម្មភាពការងាររបស់លោកស្រីត្រូវបានកត់សម្គាល់។

លោកស្រី Roche ត្រូវបានគេនិយាយថាជាតួអង្គសំខាន់ក្នុងការជួសជុលមូលដ្ឋានហ្វឹកហាត់ Carrington របស់ United ក្នុងតម្លៃ ៥០លានផោន ហើយនាងក៏កំពុងដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងកីឡដ្ឋានថ្មីរបស់ United ក្នុងតម្លៃ ២.៥ពាន់លានដុល្លារ។

Manchester United v Real Sociedad de Futbol - UEFA Europa League 2024/25 Round of 16 Second Leg

ខណៈពេលដែលរឿងនេះនៅតែបន្តនៅពីក្រោយឆាក បិសាចក្រហមកំពុងត្រៀមជួបជាមួយ Nottingham Forest ក្នុង Premier League នៅថ្ងៃអង្គារក្រោយ៕

Previous articleArsenal នឹងផ្តល់កុងត្រាថ្មីសម្រាប់អ្នកចាំទីវ័យក្មេង Alexei Rojas
Next articleJonathan David បង្ហើបពីឈ្មោះលីគដែលខ្លួនចង់ទៅលេង