បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United បានកំណត់គោលដៅរបស់ពួកគេលើខ្សែបម្រើប្រយុទ្ធរបស់ RB Leipzig កីឡាករ Xavi Simons។
កិច្ចព្រមព្រៀងមួយសម្រាប់ Simons ត្រូវបានគេរំពឹងថានឹងមានតម្លៃជាង ៨០លានអឺរ៉ូ ដែលខ្ពស់ជាងតម្លៃ ៥០លានអឺរ៉ូដែលក្លឹប Leipzig បានចំណាយដើម្បីចុះហត្ថលេខាយកគាត់ជាអចិន្ត្រៃយ៍ក្នុងខែមករាពីក្លឹប PSG។ ដោយសារតម្លៃដ៏ច្រើននេះ Man Utd ទំនងជាត្រូវលក់កីឡាករជាច្រើនចេញ មុនពេលធ្វើការចរចាផ្ទេរជាផ្លូវការ៕