បរទេស៖ អស់រយៈពេល ៤ខែមកហើយដែលលោក Edu បានចាកចេញពីតួនាទីរបស់គាត់ក្នុងនាមជានាយកកីឡារបស់ក្លឹប Arsenal ហើយនៅទីបំផុតក្លឹបបានរកឃើញអ្នកមកជំនួសកន្លែងបុរសសញ្ជាតិប្រស៊ីលផងដែរ ខណៈដែលលោក Andrea Berta បានចូលរួមជាផ្លូវការជាមួយក្លឹបនៅទីក្រុងឡុងដ៍ខាងជើង។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា “យើងរីករាយក្នុងការប្រកាសថា Andrea Berta កំពុងចូលរួមជាមួយក្លឹបក្នុងនាមជានាយកកីឡា”៕