Thomas Muller គ្រោងចាកចេញពី Bayern នៅចុងរដូវកាលនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាវីរបុរសក្លឹប Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់កីឡាករ Thomas Muller គ្រោងនឹងចាកចេញពីក្រុមយក្សអាឡឺម៉ង់នៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥ បន្ទាប់ពីកិច្ចពិភាក្សាទៅលើកិច្ចសន្យាថ្មីជាមួយក្លឹបមានភាពរអាក់រអួល។

កីឡាករ Muller ដែលបានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Bayern ហើយកំពុងស្ថិតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃកុងត្រារបស់គាត់។ ក្លឹបយក្ស Bundesliga ត្រូវបានរាយការណ៍ថាបានទាក់ទងកីឡាករជើងចាស់ជាមួយនឹងការផ្តល់ការបន្ថែមកិច្ចសន្យាចំនួនពីរ ប៉ុន្តែកីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបានបញ្ជាក់ថាមិនយល់ព្រមនោះទេ៕

Previous articleគ្រូបង្វឹកក្រុមយុវជនរបស់បិសាចក្រហម បង្ហើបរឿងសម្ងាត់មួយទាក់ទងនឹង Cole Palmer
Next articleMan Utd មានប្រៀបក្នុងការផ្ទេរយក Ekitike ព្រោះតែមូលហេតុនេះ