បរទេស៖ នាយកផ្នែកកីឡារបស់ RB Leipzig លោក Marcel Schafer បានបង្ហើបថាកីឡាករដែលកំពុងខ្ចីជើងនៅក្លឹប Tottenham គឺកីឡាករ Timo Werner នឹងត្រូវស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ។
លោក Schafer បាននិយាយតាម RB Live ថា៖ “Timo Werner បច្ចុប្បន្នកំពុងនៅក្លឹប Tottenham ។ យើងបានពិភាក្សាជាមួយភ្នាក់ងាររបស់គាត់កាលពី ២ ឬ ៣សប្តាហ៍មុន។ ខ្ញុំគិតថាការខ្ចីជើងមិនដំណើរការល្អដូចដែលយើងរំពឹងទុកនោះទេ។ [Leipzig នឹង] គិតអំពី Timo Werner និងកីឡាករទាំងអស់ដែលនឹងត្រលប់មកវិញនៅរដូវក្តៅក្នុងពេលកំណត់”៕