Man Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ Udiness ដែលគេប្រដូចទៅនឹងកីឡាករ Peter Crouch

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែប្រយុទ្ធ Udinese កម្ពស់ ១.៨៣ម៉ែត្រ ដែលត្រូវបានប្រដូចទៅនឹងអតីតខ្សែប្រយុទ្ធអង់គ្លេស Peter Crouch បានលេចចេញជាជម្រើសដ៏ខ្លាំងសម្រាប់ក្លឹប Man Utd ដែលកំពុងស្ថិតក្នុងការកសាងឡើងវិញដ៏សំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ruben Amorim ។

Genoa CFC v Udinese Calcio - Serie A TIM

កីឡាករ Lucca វ័យ ២៤ឆ្នាំបានបង្ហាញភាពទាក់ទាញជាមួយនឹងទម្រង់លេងរបស់គាត់នោ Serie A ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ ក្នុងពីររដូវកាលចុងក្រោយ។ អាជីពរបស់គាត់ គឺជាការតស៊ូ និងការ​រីក​ចម្រើន​បន្តិច​ម្តងៗ។ បន្ទាប់ពីបានអភិវឌ្ឍនៅក្នុងសាលាយុវជនរបស់ Torino គាត់បានបង្កើតសមត្ថភាពនៅក្រុម Palermo ក្នុងក្របខណ្ឌ Serie C ដោយស៊ុតបញ្ចូលទៅ ១៣គ្រាប់ក្នុងរដូវកាល២០២០-២១ ។ រដូវកាលដ៏អស្ចារ្យនោះបានជួយអោយគាត់ផ្ទេរទៅកាន់ Pisa នៅក្របខណ្ឌ Serie B ដែលកម្ពស់ និងទម្រង់លេងរបស់គាត់បានធ្វើឱ្យគាត់ទទួលបានរហស្សនាមថា “Tower of Pisa” ។

បន្ទាប់ពីខ្ចីជើងរយៈពេលខ្លីនៅក្លឹបយក្សហូឡង់ Ajax កីឡាករ Lucca បានត្រលប់ទៅអ៊ីតាលីវិញជាមួយ Udinese ជាកន្លែងដែលគាត់បានក្លាយជាការគម្រាមកំហែងសម្រាប់គូរប្រជែងដោយការស៊ុតបញ្ចូលទីជាទៀងទាត់នៅក្នុងក្របខ័ណ្ឌកំពូល។ ការខិតខំប្រឹងប្រែងរបស់គាត់ទទួលបានការកាត់សំគាល់នៅកម្រិតអន្តរជាតិដោយខ្សែប្រយុទ្ធរូបនេះរកបានបីដងសម្រាប់អ៊ីតាលីក្នុងរដូវកាលបច្ចុប្បន្ន។

បញ្ហានៅតំបន់ប្រយុទ្ធរបស់ក្លឹប Man Utd ត្រូវ​បានសង្កេតឃើញពេញមួយរដូវកាល ២០២៤-២៥។ ជាមួយនឹងការពិបាកក្នុងការស្វែងរកគ្រាប់ ក្រុមរបស់លោក Amorim បានស្ថិតនៅក្នុងលេខរៀងទី១៣ នៅ​ Premier League ដែលវាស្ថិតនៅក្រោមការរំពឹងទុករបស់ក្លឹប Untied។

កីឡាករ Lucca មិនមែនជាឈ្មោះតែមួយគត់ដែលត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ពាក់កណ្តាលរដូវកាលរបស់ Manchester United នោះទេ។ បិសាចក្រហមក៏ត្រូវបានគេរាយការណ៍ថាកំពុងតាមដានកីឡាករ Benjamin Sesko របស់ RB Leipzig ដែលបានទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅទូទាំងទ្វីបអឺរ៉ុប។ លើសពីនេះ Victor Osimhen ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Galatasaray ពី Napoli នៅតែជាគោលដៅរយៈពេលវែង បើទោះបីជាការផ្លាស់ប្តូរសម្រាប់កីឡាករអន្តរជាតិនីហ្សេរីយ៉ាអាចទាមទារថ្លៃឈ្នួលខ្ពស់ក៏ដោយ។ ខ្សែប្រយុទ្ធម្នាក់ទៀតដែលកំពុងត្រូវបានពិចារណាគឺ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹប Eintracht Frankfurt ។

Manchester United v Real Sociedad de Futbol - UEFA Europa League 2024/25 Round of 16 Second Leg

ខណៈពេលដែលផែនការផ្ទេរកំពុងដំណើរការនៅពីក្រោយឆាក ការផ្តោតអារម្មណ៍ភ្លាមៗសម្រាប់ Manchester United គឺការប្រកួតនៅថ្ងៃអាទិត្យជាមួយ Manchester City នៅ Old Trafford ។ ការយកឈ្នះក្នងការប្រកួត Derby អាចនឹងជួយផ្តល់នៅកម្លាំងចិត្តដល់ក្រុមទាំងមូលសម្រាប់រដូវកាលដ៏ពិបាកមួយនេះ៕

Previous articleក្លឹបនៅ Premier League តែមួយគត់ ដែលអាចជាគោលដៅរបស់ Harry Kean គឺ
Next articleលោក Van Nistelrooy និងកីឡាករ Harry Winks មានជម្លោះនៅក្លឹប Leicester