បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Talk Sport បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Wolves កីឡាករ Matheus Cunha។
ទោះបីជាថ្មីៗនេះ Cunha ទើបតែចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ៦២.៥លានផោនដែលមានប្រសិទ្ធិភាពក្នុងអំឡុងពេលនៃការផ្ទេររដូវក្តៅ។ ជាងនេះទៅទៀត កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាមានភាពសាកសមទៅនឹងទម្រង់លេង ៣-៤-២-១ របស់លោក Ruben Amorim ដោយសារគាត់មានភាពបត់បែន និងអត្រាសកម្មភាពចំពោះទម្រង់នេះ៕