បរទេស៖ អតីតអ្នកសង្កេតការណ៍របស់ Spurs លោក Mick Brown បានគាំទ្រ Dejan Kulusevski ឱ្យចាកចេញពីក្លឹបជើងទិក្រុងឡុងដ៏នៅចុងបញ្ចប់នៃរដូវកាលនេះ ចំពេលមានព័ត៌មានថាខ្សែបម្រើស្លាបរូបនេះអាចត្រលប់ទៅ Serie A វិញនៅរដូវក្តៅ។
ថ្លែងទៅកាន់ Football Insider លោក Brown បាននិយាយថា “Kulusevski គឺជាមនុស្សម្នាក់ដែលអាចចាកចេញនៅរដូវក្តៅនេះ។ ខ្ញុំគិតថាកីឡាករជាច្រើនមានការខកចិត្តនឹងអ្វីដែលក្លឹប Tottenham បានបញ្ចប់នៅក្នុងរដូវកាលនេះ។ នៅពេលណាដែលខ្ញុំបានឃើញពួកគេលេង គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតរបស់ពួកគេ ដូច្នេះពួកគេនឹងមិនចង់បាត់បង់គាត់ទេ លុះត្រាតែមានការផ្តល់ជូនដ៏ធំពិតប្រាកដចូលមក។ ខ្ញុំលឺថាក្លឹបអ៊ីតាលីមួយចំនួនកំពុងសម្លឹងមើលគាត់ – AC Milan និង Napoli ។ វាជាលីក និងជាប្រទេសដែលគាត់ស្គាល់បន្ទាប់ពីពេលវេលារបស់គាត់ជាមួយ Juventus ដូច្នេះការត្រឡប់មកវិញអាចសមនឹងគាត់។ ខ្ញុំគិតថា គាត់នឹងចាប់អារម្មណ៍លើទង្វើទាំងនោះប្រសិនបើមានឱកាសសម្រាប់គាត់។ វាពិតជារឿងមួយដែលខ្ញុំគិតថានឹងអាចទៅរួច ទោះបីជា Tottenham មិនចង់ឱ្យគាត់ចាកចេញក៏ដោយ ព្រោះគាត់នឹងចង់បន្តលេងនៅកម្រិតខ្ពស់បំផុត។ គាត់ពិតជាល្អគ្រប់គ្រាន់ក្នុងការធ្វើវា ដូច្នេះវានឹងមិនភ្ញាក់ផ្អើលទេដែលឃើញគាត់ចាកចេញ”៕