បរទេស៖ កីឡាករ Victor Osimhen បច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅ Galatasaray រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែត្រូវបានគេរំពឹងថានឹងចាកចេញពី Napoli នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករវ័យ ២៦ឆ្នាំពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេស ឬ Juventus ។
ប្រភពដដែលបានអោយដឹងថាក្លឹប Manchester United, Arsenal និង Chelsea ស្ថិតក្នុងចំណោមក្លឹប Premier League ដែលកំពុងស្វែងរកខ្សែប្រយុទ្ធសម្រាប់រដូវកាលក្រោយ ហើយ Osimhen បានស្ថិតនៅលើរ៉ាដារបស់ពួកគេមួយរយៈមកហើយ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះមានតម្លៃប្រមាណ ៥៥.៦លានផោនសម្រាប់ការផ្ទេរនៅរដូវក្តៅខាងមុខ៕