បរទេស៖ ក្លឹប Juventus បានធ្វើការពិភាក្សាបឋមសម្រាប់ Ramus Hojlund របស់ Manchester United ហើយបានឈានទៅមុខមុនក្លឹប Napoli ក្នុងការដាក់សំណើរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលកំពុងតស៊ូយ៉ាងពិបាកនៅ Old Trafford។
ក្លឹប Juventus កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី ដោយ Dusan Vlahovic កំពុងជួបការលំបាកក្នុងការបង្ហាញទម្រង់លេង ហើយបើយោងតាមការចេញផ្សាយរបស់លោក Matteo Moretto បានអោយដឹងថានៅពេលក្លឹប Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Hojlund របស់ Manchester United ។ ក្លឹប Juventus ត្រូវបានរាយការណ៍ថាបានបើកការពិភាក្សាបឋមលើការផ្លាស់ប្តូររដូវក្តៅនេះ៕