បរទេស៖ ខ្សែបម្រើស្លាប Leroy Sane នឹងផុតកុងត្រានៅរដូវក្ដៅនេះនៅ Bayern Munich ហើយត្រូវបានគេភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Arsenal និង Liverpool។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ជាច្រើនបានអះអាងថា កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានក្លឹប Bayern Munich ផ្តល់កុងត្រាថ្មីដែលមានសុពលភាពដល់រដូវក្តៅឆ្នាំ២០២៨ ហើយគាត់នឹងពិចារណាទទួលយកវា បើទោះបីជាវាត្រូវបានកាត់បន្ថយប្រាក់ខែក៏ដោយ៕