Matheus Cunha ក្លាយជាជម្រើសមកជំនួសកន្លែងរបស់ Alexander Isak

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានឱ្យដឹងថា Newcastle United បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធ Wolves កីឡាករ Matheus Cunha ជាគោលដៅផ្ទេរចម្បងរបស់ពួកគេសម្រាប់ទីផ្សាររដូវក្តៅខាងមុខនេះ។

ទោះបីជាក្រុមសារិកាព្រៃមានភាពលេចធ្លោដោយសារតែខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ គឺកីឡាករ Alexander Isak ក៏ដោយ ក៏អនាគតរបស់កីឡាករស៊ុយអែតរូបនេះនៅតែមិនប្រាកដប្រជា ដោយក្លឹបដូចជា Arsenal បង្ហាញការចាប់អារម្មណ៍ក្រោយការស៊ុតបញ្ចូលទី ២០គ្រាប់នៅក្នុងរដូវកាលនេះ។ កីឡាករ Cunha ដែលបានស៊ុតបាល់បញ្ចូលទីបាន ១៣គ្រាប់ក្នុងលីគសម្រាប់ Wolves ហើយក្លឹប Newcaslte United អាចនឹងជួយអោយគាត់មកជួបជុំជាមួយកីឡាករ Bruno Guimarães និង Joelinton នៅ St James’ Park ៕

Previous articleLeverkusen អាចនឹងលក់ Florian Wirtz ប្រសិនជាកីឡាករនៅតែមិនព្រមធ្វើរឿងនេះ
Next articlePatrick Vieira ក្លាយជាបេក្ខភាពក្នុងការមកកាន់តំណែងអ្នកចាត់ការក្លឹប Roma