បរទេស៖ ក្លឹប Bayern Munich មានការព្រួយបារម្ភថាពួកគេនឹងខកខានការពង្រឹងផ្នែកហិរញ្ញវត្ថុ ខណៈក្លឹប Tottenham នឹងសម្រេចចិត្តមិនផ្ទេរយកកីឡាករ Mathys Tel ជាអចិន្ត្រៃយ៍នោះទេ។
កីឡាករ Tel បានមកដល់ក្លឹប Tottenham នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងារ ហើយត្រូវបានប្រគល់អាវលេខ១១ ។ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Tottenham មានជម្រើសក្នុងការចុះហត្ថលេខាលើ Tel ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៥០លានអឺរ៉ូ ប៉ុន្តែមើលទៅក្លឹប Spurs ហាក់មិនទទួលយកវានោះទេ ពីព្រោះខ្សែប្រយុទ្ធគឺជាជម្រើសទី៥ ដែលមានប្រសិទ្ធភាពឥឡូវនេះនៅក្លឹបភាគខាងជើងទីក្រុងឡុងដ៍៕



