បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានដាក់តម្លៃ ៦០លានអឺរ៉ូទៅលើកីឡាករ Rasmus Hojlund ខណៈដែលការចាប់អារម្មណ៍ចាប់ផ្តើមកើនឡើងមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបានជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបដែលកំពុងពិចារណាលើការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក ដែលអាចត្រូវបានកំណត់សម្រាប់ការវិលត្រឡប់ទៅកាន់ Serie A វិញភ្លាមៗ បន្ទាប់ពីចាកចេញបានត្រឹមតែមួយរដូវកាលទៅកាន់ Premier League ។ កីឡាករ Rasmus Hojlund បានស៊ុតបញ្ចូលទី ២៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៨៥លើក ដែលបានធ្វើអោយមានការចោទសួរអំពីអនាគតរបស់គាត់នៅទឹកដី Old Trafford៕



