បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាបន្ទាប់ពីរីករាយជាមួយរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំង Mason Greenwood ឥឡូវនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតជាមួយនឹងសំណើ ៩០លានអឺរ៉ូ ឥឡូវនេះនៅលើតុសម្រាប់តារាឆ្នើមរបស់ក្លឹប Marseille។
ប្រសិនបើ Greenwood សម្រេចចិត្តចាកចេញពីក្លឹប Ligue 1 ហើយនៅក្នុងកុងត្រារបស់គាត់មានលក្ខខណ្ឌមួយបានចែងថា United នឹងទទួលបានពាក់កណ្តាលនៃតម្លៃលក់នាពេលអនាគតរបស់គាត់។ នេះមានន័យថាក្លឹប United នឹងទទួលបាន ៤៥លានអឺរ៉ូពីការផ្ទេររបស់ Greenwood ទៅកាន់មជ្ឈិមបូព៌ាប្រសិនជារឿងនេះកើតឡើងមែន៕



