បរទេស៖ ខ្សែការពារ Josip Stanisic របស់ក្លឹប Bayern Munich បាននិយាយបន្ថែមលើពាក្យចចាមអារ៉ាមជុំវិញការផ្ទេរ Florian Wirtz ចូលរួមជាមួយក្លឹប Bayern Munich នៅរដូវក្តៅនេះ ដោយបង្ហាញថាគាត់អាចនឹងទាក់ទងទៅខ្សែបម្រើកណ្តាលរូបនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករ Stanisic បាននិយាយថា៖ “ខ្ញុំមានលេខរបស់គាត់។ ខ្ញុំមិនបានទូរស័ព្ទទៅគាត់ទេ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចលេងជាមួយកីឡាករបែបនេះម្តងទៀត។ ជនជាតិអាល្លឺម៉ង់ទាំងអស់អាចចាត់ទុកថាខ្លួនឯងមានសំណាងដែលមានកីឡាករបែបនេះ។ គាត់គ្រាន់តែជាកីឡាករដែលមិនគួរឱ្យជឿ ហើយចង់ឈ្នះគ្រប់ការប្រកួត។ ប្រាកដណាស់ នោះជាប្រភេទកីឡាករដែលយើងចង់មាននៅ Bayern”៕



