Spurs គ្រោងចាយលុយមួយកញ្ចប់ធំសម្រាប់ផ្ទេរយកកីឡាករ Matheus Cunha

បរទេស៖ ក្លឹប Tottenham មានឆន្ទៈក្នុងការចំណាយដ៏ច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Wolves កីឡាករ Matheus Cunha នៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករ Cunha មានតម្លៃប្រហែល ៧៥លានអឺរ៉ូ ដែលធ្វើអោយហួសពីអ្វីដែលក្លឹបធ្លាប់ចំណាយ ៥៥លានផោនក្នុងការផ្ទេរយក Dominic Solanke កាលពីរដូវក្តៅមុន។ ជាមួយនឹងកីឡាករ Richarlison ដែលអាចចាកចេញនៅចុងបញ្ចប់នៃរដូវកាល ហើយកីឡាករ Heung-Min Son មិនបានបង្ហាញពីសញ្ញាណាមួយនៃទម្រង់លេងល្អបំផុតរបស់ខ្លួន ដូច្នេះកីឡាករ Cunha ហាក់ដូចជាការមកដល់ដ៏ល្អសម្រាប់ Tottenham ៕

Previous articleMan Utd ចង់បានយុវជនរបស់ Ajax ម្នាក់ដែលគេប្រដូចទៅនឹង Jude Bellingham
Next articleFrankfurt ទាមទារតម្លៃ ១០០លានអឺរ៉ូ សម្រាប់កីឡាករ Hugo Ekitike ដែលក្លឹប Arsenal ចង់បាន