បរទេស៖ លោក Wayne Rooney ស្ថិតក្នុងការវិលត្រលប់មកកាន់តំណែងជាអ្នកគ្រប់គ្រង់វិញចំពេលមានរបាយការណ៍ថាអតីតខ្សែប្រយុទ្ធអង់គ្លេសអាចចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Blackburn Rovers ។
ទោះបីជាទើបតែត្រូវបានតែងតាំងកាលពី ២ខែមុនក៏ដោយលោក Valerien Ismael ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងនៅក្រុម Championship ដោយសារតែលទ្ធផលដ៏អាក្រក់របស់ពួកគេ ហើយបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាលោក Rooney ស្ថិតក្នុងបញ្ជីអ្នកមកជំនួសលោក Valerien Ismael នៅក្លឹប Blackburn Rovers ហើយអាចត្រូវបានផ្តល់ការងារប្រសិនបើពួកគេសម្រេចចិត្តធ្វើការផ្លាស់ប្តូរមែននោះ៕



