យុវជន Jesse Derry របស់ Crystal Palace ក្លាយជាគោលដៅរបស់ក្លឹបយក្សជាច្រើន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Scottish Sun បានអោយដឹងថាក្លឹបយក្សស្កុតឡេន Celtic និង Rangers ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការចុះហត្ថលេខាយកកីឡាករវ័យក្មេងរបស់ Crystal Palace គឺកីឡាករ Jesse Derry។

កីឡាករ Derry ដែលឪពុករបស់គាត គឺលោក Shaun ធ្លាប់បានលេងក្នុងតំណែងខ្សែបម្រើអោយក្រុម Crystal Palace ត្រូវបានគេជឿថាបានបដិសេធកិច្ចសន្យាអាជីពជាមួយក្លឹបនៅទីក្រុងឡុងដ៍។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ក្លឹបកំពុងតម្រង់ជួរដើម្បីទាញយកអត្ថប្រយោជន៍ពីស្ថានភាពមួយនេះ។ ជាងនេះទៅទៀត ក្លឹបយក្សដូចជាBayern Munich, Paris Saint-Germain, Juventus, និង Atletico Madrid សុទ្ធតែកំពុងតាមដានអនាគតរបស់យុវជនរូបនេះយ៉ាងដិតដល់៕

Previous articleMan Utd ត្រូវចំណាយលុយជិត ១០០លានអឺរ៉ូ ប្រសិនចង់បាន Xavi Simons
Next articleខ្សែការពារ Jonathan Tah ក្លាយជាគោលដៅកំពូលរបស់ក្លឹប Barcelona